ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងប្រឆាំងព័ត៌មានក្លែងក្លាយ” “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលមានការអញ្ជើញសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងអង្គភាពអ្នកសារព័ត៌មាននៅកម្ពុជាជាច្រើនអង្គភាព សរុបចំនួនប្រមាណ ២០០ នាក់។
ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងនៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន៕រូបថត៖ ទទក & ប.យ.ព.
_____________
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
🌐 telegram
🌐 TikTok









