កិច្ចប្រជុំពិភាក្សាការងាររបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តក្រចេះ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កិច្ចប្រជុំពិភាក្សាការងាររបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តក្រចេះ

 កិច្ចប្រជុំពិភាក្សាការងាររបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តក្រចេះ


ក្រចេះ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់សមាគសាខាខេត្តក្រចេះ កិច្ចប្រជុំនេះផ្តោតលើកិច្ចការងារមួយចំនួនគឺ:
ទី១. ការជ្រើសរើសប្រធាន អនុប្រធាន និងសមាជិករបស់សាខា
ទី២. សម្របសម្រួលលើការងារជ្រើសរើសទីតាំងរបស់សាខា
ទី៣. សម្របសម្រួលលើភារកិច្ចនៃការចំណាយថវិកា
បន្ទាប់ពីកិច្ចការសម្របសម្រួលរួចមក ឯកឧត្តមប្រធាន ក៏បានផ្តល់នូវអនុសាសន៍ចំនួន៣បន្ថែមទៀតរបស់ថ្នាក់ដឹកនាំនិងសមាជិកដឺលបានចូលរួមជាមួយសមាគមមាន:
ទី១. ឆន្ទះ
ទី២. សមត្ថភាពដឹកនាំ
ទី៣. ធនធាន
ឯកឧត្តមក៏បានបន្ថែមទៀតថា ការចេះសហការជាធ្លុងមួយគឺធ្វើឲ្យសមាគមមានភាពរីកចម្រើនទៅមុខជានិច្ច។

កិច្ចប្រជុំនេះមានសមាសភាពចូលរួម:
-ឯកឧត្តមប្រធាន
-លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ
-លោក យ៉ែម វុទ្ធី អគ្គលេខាធិការរង
-ព្រមទាំងសមាជិកទាំងអស់



ជាចុងក្រោយឯកឧត្តមប្រធានក៏សូមអរគុណ និងជូនពរដល់លោកប្រធានថ្មីនិងសមាជិកទាំងអស់ជួបតែសុខភាពល្អនិងសម្រេចជោគជ័យគ្រប់ភារៈកិច្ច។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមប្រធានបានទទួលនូវអំណោយជាផ្លែឈើពីលោកបណ្ឌិតអគ្គលេខាធិការរបស់សមាគមផងដែរ


កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាហារដ្ឋាន ពណ្ណរាយ និងញ៉ាំបាយសាមគ្គីប្រកបដោយភាពរីករាយនិងស្និទ្ធស្នាលបំផុត។






Previous Post Next Post