ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារបញ្ចប់ការដោះស្រាយដីនៅខេត្តក្រចេះ
ក្រចេះ ៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញអមដំណើរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចូលរួមកិច្ចប្រជុំពិភាក្សាការងារបញ្ចប់ការដោះស្រាយវិវាទដីរដ្ឋ នៅខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។












