ឯកឧត្តមសុខ ចាន់ភក្តី ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរីនាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនូន ២០គ្រួសារ
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមសុខ ចាន់ភក្តី ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរីនាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនូន ២០គ្រួសារ

 ឯកឧត្តមសុខ ចាន់ភក្តី ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរីនាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនូន ២០គ្រួសារ


ឃ្មុំថ្មអណ្តើក, នាសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការបញ្ចប់ការដោះស្រាយវិវាទដីនៅសាលប្រជុំសាលាខេត្តក្រចេះរួចមក ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះស្រុកចិត្របុរី នាំយកអំណោយចែកជូនដល់គ្រួសារជនរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ ២០គីឡូក្រាម កញ្ចប់ឃីតមួយកញ្ចប់ និងថវិការមួយចំនួនផងដែរ។


ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា អំណោយដែលផ្តល់ជូនទាំងអស់គឺបានមកពីការឧបត្ថម្ភដោយសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលសមាគមតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជានិច្ចនៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាកម្តងៗ បន្ថែមពីនេះឯកឧត្តមប្រធានបានលើកឡើងថាសុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ លើសពីនេះទៅទៀតគឺយើងត្រូវតែនាំគ្នារក្សាឲ្យបាននូវសុខសន្តិភាពដែលយើងគ្រប់គ្នាមានសព្វថ្ងៃនេះ។


ជាចុងក្រោយឯកឧត្តមប្រធានក៏បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលលោកតែងតែយកចិត្តទុក្ខដាក់ជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលពលរដ្ឋជួបនូវការលំបាកផ្សេងៗ។





























Previous Post Next Post